អត្ថប្រយោជន៍សុខភាពនៃផ្លែឡុងកុង

តម្លៃអាហារូបត្ថម្ភរបស់ផ្លែឡុងកុង
ឡុងកុង គឺជាផ្លែឈើដែលមានជីវជាតិបំប៉នដែលផ្ទុកនូវសារធាតុសំខាន់ៗជាច្រើនដូចជាប្រូតេអ៊ីន កាបូអ៊ីដ្រាត រ៉ែ វីតាមីន និងជាតិសរសៃដែលមាននៅក្នុងអាហារ។ វាសំបូរទៅដោយវីតាមីន A, Thiamine និង Riboflavin ដែលចាំបាច់សម្រាប់មុខងាររាងកាយជាច្រើន។ ឡុងកុង១០០ក្រាម មានផ្ទុកនូវ ប្រូតេអ៊ីន ០,៨ ក្រាម កាបូអ៊ីដ្រាត ៩,៥ ក្រាម ជាតិសរសៃ ២,៣ ក្រាម កាល់ស្យូម ២០ មីលីក្រាម ផូស្វ័រ ៣០ មីលីក្រាម វីតាមីនA ១៣ IU Thiamin ៨៩ មីក្រូក្រាម Riboflavin  ១២៤ មីក្រូក្រាម និង Ascorbic acid ១ មីលីក្រាម។

អត្ថប្រយោជន៍សុខភាពរបស់ឡុងកុង
១) Riboflavin ជួយបង្កើនការបង្កើត RBCឡុងកុងសំបូរទៅដោយវីតាមីនដូចជា Riboflavin និង ThiamineRiboflavin មានសារៈសំខាន់សម្រាប់ការផលិតកោសិកាឈាមក្រហម និងការលូតលាស់រាងកាយទាំងមូល។ ការទទួលទានឡុងកុងជួយបង្កើនការផលិត RBCs នៅក្នុងឈាម ហើយក៏ជួយក្នុងការបំបែកកាបូអ៊ីដ្រាតដើម្បីផ្តល់ថាមពលដល់រាងកាយផងដែរ។

២) វីតាមីនA ជួយរក្សាមុខងាររាងកាយឱ្យបានត្រឹមត្រូវ៖ វីតាមីនA គឺជាកត្តាសំខាន់សម្រាប់មុខងាររាងកាយសំខាន់ៗជាច្រើន។ វាចាំបាច់សម្រាប់ថែរក្សាស្បែក ភ្នែក ធ្មេញ និងជាលិកាដែលមានសុខភាពល្អ។ ឡុងកុងមានវីតាមីនA ខ្ពស់ជួយថែរក្សាភ្នែក ស្បែក ជាលិកា និងភ្នាសរំអិលដែលមានសុខភាពល្អ។

៣) សារធាតុប្រឆាំងអុកស៊ីតកម្ម ការពារពីការបំផ្លាញកោសិកា៖ ឡុងកុងផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនដែលប្រឆាំងនឹងការខូចខាតកោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ អុកស៊ីតកម្មបំផ្លាញកោសិកាអាចនាំឱ្យមានការបង្កើតដុំសាច់ និងមហារីក។ ឡុងកុងមានផ្ទុកនូវ Limonoids ដែលមានលក្ខណៈប្រឆាំងនឹងជំងឺមហារីកក្នុងធម្មជាតិ និងការពាររាងកាយពីធាតុបង្កមហារីក។

៤) គ្រាប់របស់ឡុងកុងប្រឆាំងនឹងជំងឺគ្រុនចាញ់៖ ការសិក្សាជាច្រើនកំពុងដំណើរការដើម្បីបង្ហាញពីសមត្ថភាពរបស់គ្រាប់ឡុងកុងដែលជាសក្តានុពលប្រឆាំងនឹងជំងឺគ្រុនចាញ់។ សំបក និងស្លឹករបស់វាត្រូវបានបង្ហាញថាមានលក្ខណៈប្រឆាំងនឹងរោគបង្កជំងឺប្រឆាំងនឹង Plasmodium falciparum ដែលជាប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។ ពួកវាមានសមាសធាតុគីមីដែលរំខានដល់វដ្តជីវិតរបស់ភ្នាក់ងារបង្ករោគ និងសំលាប់ពួកគេ។

៥) សំបកដើម និងសំបកផ្លែព្យាបាលជំងឺរាគរូស៖ ផ្លែឡុងកុងជួយក្នុងការព្យាបាលបញ្ហាបំពង់រំលាយអាហារ។ វាសំបូរទៅដោយជាតិសរសៃគឺល្អសម្រាប់សុខភាពពោះវៀន។ សំបកដើមវាត្រូវបានគេប្រើយ៉ាងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរាគរូសព្រោះវាមានផ្ទុកសារជាតិ Oleoresin ដែលជួយក្នុងការព្យាបាលជំងឺរាគ។

៦) ព្យាបាលគ្រុនក្តៅ៖ ផ្លែឡុងកុងមានប្រយោជន៍ក្នុងការព្យាបាលគ្រុនក្តៅ និងផ្តាសាយ។ វាផ្ទុកវីតាមីនC ដែលជួយកាត់បន្ថយរោគសញ្ញាផ្តាសាយ។ គ្រាប់ដែលត្រូវបានគេកិនបំបែកនៃឡុងកុងជួយបន្ថយសីតុណ្ហភាពរាងកាយ។

៧) ព្យាបាលការរលាក៖ សំបក និងគ្រាប់របស់ឡុងកុងជួយក្នុងការកាត់បន្ថយការរលាក។ ជ័រនៅក្នុងសំបកឈើអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺរលាកក្រពះ ពោះវៀន ដំបៅ និងហើមពោះ។ ម្សៅដែលបានមកពីសំបកឈើក៏អាចត្រូវបានគេយកទៅលាយជាមួយខ្យាដំរី ដើម្បីព្យាបាលប្រតិកម្មអាលែហ្សី និងរលាក។

៨) ការដុតសំបករបស់ឡុងកុង៖ ជួយដេញមូសហើយបញ្ចេញក្លិនក្រអូប។

៩) លុបបំបាត់បញ្ហាស្បែក៖ ឡុងកុងត្រូវបានប្រើដើម្បីព្យាបាលបញ្ហាស្បែកផ្សេងៗដូចជាកន្ទួលរមាស់ មុន ជាដើម ត្រដុសសំបករបស់វាលើតំបន់ដែលរងផលប៉ះពាល់អាចកាត់បន្ថយការឡើងក្រហម រលាក និងរមាស់។ 

ប្រភព៖ Medindia.net:  Written by  Kriti Jain, B.Tech Biotechnology; PG Diploma In Clinical Research | Article Reviewed by Dietitian Julia Samuel, M.Phil